តារាមួយចំនួនបានបែកជាបំណែកដោយសារការផ្ទុះដ៏ខ្លាំងមួយហៅថា ស៊ុបពែណូវ៉ា។ នៅពេលជាមួយគ្នានេះ រលកដែលបានមកពីបន្ទុះនៃស៊ុបពែណូវ៉ា គឺស្ថិតនៅពាសពេញណេប៊ុយឡា។ រលកនោះហើយជាដំណើរការចាប់ផ្តើមនៃការកកើតប្រព័ន្ធព្រះអាទិត្យ។ ក្នុងប្រតិកម្មទៅលើការសាយភាយឥទ្ធិពលនៃរលកនេះ ឧស្ម័ននៅក្នុងណេប៊ុយឡាចាប់ផ្តើមប្រមូលផ្តុំគ្នា ហើយណេប៊ុយឡាក៏ចាប់ផ្តើមរួមតូច និងចាប់ផ្តើមវិលកាន់តែលឿន ពេលនោះវាក៏ក្លាយទៅជាថាសមួយយ៉ាងធំដែលមានអង្កត់ផ្ចិតប្រមាណ 10 000 000 000 km។ ឧស្ម័ននៅក្នុងណេប៊ុយឡាបានកន្ត្រាក់ចូលគ្នាឥតឈប់ឈរ ពេលនោះម៉ាស ដង់ស៊ីតេ និងសីតុណ្ហភាពរបស់ព្រះអាទិត្យថ្មីបានកើតឡើង។ នៅពេលការកន្ត្រាក់ចូលគ្នានេះឈានដល់កម្រិតមួយពិតប្រាកដ កម្លាំងទំនាញបានទាញ បង្ករឱ្យអាតូមអ៊ីដ្រូសែនរលាយក្នុងអាតូមអេល្យូម។ បន្ទុះនុយក្លេអ៊ែដែលបំភាយចេញនូវបរិមាណកម្តៅ និងពន្លឺដ៏ខ្លាំង បង្កើតបានជាព្រះអាទិត្យ ហើយក៏ក្លាយទៅជាតារា៕
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...