ជាទូទៅវីរុសបំប្លែងខ្លួនតាមរយៈការផ្លាស់ប្តូរកូដសេនេទិចរបស់វា។ នៅពេលកូដសេនេទិចរបស់វីរុសប្រែប្រួល វីរុសអាចប្រែប្រួលរូបរាង ហើយមធ្យោបាយដែលពួកវាវាយប្រហារសារពាង្គកាយដែលពួកវាផ្ញើរប្រាណក៏មានការប្រែប្រួលដូចគ្នា។ ជាទូទៅ វីរុសពឹងផ្អែកទាំងស្រុងលើកោសិការ ឬសារពាង្គកាយដែលពួកវាផ្ញើរប្រាណ ដើម្បីរស់នៅ និងធ្វើការបំបែកខ្លួន ឬបំប្លែងខ្លួន។ គ្រប់វីរុសវាយប្រហារសារពាង្គកាយដែលពួកវាផ្ញើរប្រាណដូចជាកោសិការបស់មនុស្ស និងកោសិការបស់សត្វ ដោយធ្វើការភ្ជាប់ខ្លួនរបស់វាទៅនឹងកោសិកានៃសារពាង្គកាយទាំងនោះ ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនចូលក្នុងកោសិកានោះនូវអាស៊ីតរីបូនុយក្លេអូទីត (ARN)។ បន្ទាប់មក កោសិការបស់មនុស្ស ឬសត្វខ្លួនឯងផ្ទាល់ អាននិងចម្លងថ្មីកូដសេនេទិចរបស់វីរុស។ ក្រោយមក វីរុសដែលបានបង្កើត និងចម្លងជាថ្មីរួច ចាកចេញពីកោសិកាចាស់ ហើយបន្តស្វែងរកកោសិកាថ្មីរបស់សារពាង្គកាយដែលពួកវាផ្ញើរប្រាណ ដើម្បីធ្វើការចម្លងជាថ្មី ឬបង្កើតជាថ្មីនូវវីរុសកូនផ្សេងៗទៀត។ ប៉ុន្តែ អំឡុងពេលកូដសេនេទិចត្រូវបានបកប្រែទៅជាប្រូតេអ៊ីន កូដសេនេទិចមួយចំនួនមានការផ្លាស់ប្តូរដោយចៃដន្យ ហើយបម្លាស់ប្តូរនៃកូដសេនេទិចនេះហើយ បានធ្វើឱ្យវីរុសប្តូររូបរាង ឬប្តូររបៀបនៃការវាយប្រហារសារពាង្គកាយដែលពួកវាផ្ញើរប្រាណ ដោយលំនាំនេះត្រូវបានគេហៅថា “កាបំប្លែងខ្លួន”។
ប្រភពអត្ថបទ៖ OSF Healthcare
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...