រេអាក់ទ័រនុយក្លេអ៊ែរដែលគេប្រេីប្រាស់នៅតាមរោងចក្រថាមពលនុយក្លេអ៊ែរសព្វថ្ងៃនេះ ប្រេីប្រេីប្រាស់ថាមពលដែលបញ្ចេញដោយការបំបែកនៃអាតូមធ្ងន់ តាមរយៈប្រតិកម្មហ៊្វីសស្យុងនុយក្លេអ៊ែរ ។ នៅក្នុងរេអាក់ទ័រ ណឺត្រុងបុកទង្គិចជាមួយណ្វៃយ៉ូនៃអាតូមអ៊ុយរ៉ានីញ៉ូម ហើយបង្កើតបានជាថាមពលកម្តៅ។ ថាមពលកម្តៅនេះហើយដែលគេប្រេីប្រាស់ដេីម្បីដាំទឹកបង្កើតជាចំហាយ ដែលដេីរតួជាកម្លាំងចលករសម្រាប់បង្វិលឌីណាម៉ូនៃទួប៊ីន បម្លែងថាមពលមេកានិចនៃចលនារង្វិលទៅជាថាមពលអគ្គិសនី។
គួរបញ្ជាក់ផងដែរថា អ៊ុយរ៉ានីញ៉ូមមានអុីសូតូបចំនួនពីរគឺ អុីសូតូបអ៊ុយរ៉ានីញ៉ូម-235 (U-235) និង អ៊ុយរ៉ានីញ៉ូម-238 (U-238)។ U-238 ជាអុីសូតូបដែលសំបូរជាងគេ និងជាអុីសូតូបដែលមានស្ថេរភាព ដែលជាទូទៅវាមិនត្រូវបានផ្តាច់ចេញពីគ្នានៅពេលចាប់យកណឺត្រុងនោះទេ។ ផ្ទុយទៅវិញ U-235 ជាទូទៅងាយរងប្រតិកម្មហ៊្វីសស្យុងនៅពេលណ្វៃយ៉ូរបស់វាចាប់យកណឺត្រុង ហើយក្លាយជាគ្មានស្ថេរភាព រួចផ្តាច់ខ្លួនជាអាតូមស្រាល2 រួមជាមួយ ការកកេីតឡើងនៃណឺត្រុងថ្មី2-3 ។ ណឺត្រុងថ្មីៗទាំងនេះហើយ ដែលបង្កឱ្យមានការចាប់យក និងផ្តាច់ខ្លួននៃអាតូម U-235 ផ្សេងៗទៀត ឥតឈប់ឈរ ហើយបង្កើតបានជាសង្វាក់ប្រតិកម្ម។ គួរបញ្ជាក់សារជាថ្មីថា រាល់ការផ្តាច់ខ្លួននេះ តែងតែបញ្ចេញនូវកាំរស្មី និងថាមពលកម្តៅដ៏មហិមា។
អ្វីដែលខុសគ្នាពីគ្រាប់បែកបរមាណូគឺ គ្រាប់បែកបរមាណូប្រើU-235 សុទ្ធ ដែលគេមិនអាចគ្រប់គ្រងសង្វាក់ប្រតិកម្មបាន តែចំពោះរេអាក់ទ័រនុយក្លេអ៊ែវិញប្រើ U-235 ត្រឹម 4% ប៉ុណ្ណោះ ដោយសមាសធាតុដែលនៅសល់ក្រៅពីនោះជា U-238 ។ ដោយសារវត្តមាន U-238 នេះហើយ ទើបការកើតឡើងជាបន្តបន្ទាប់នៃសង្វាក់ប្រតិកម្ម អាចត្រូវបានគេគ្រប់គ្រងបាន ដែលធ្វើឱ្យហានិភ័យនៃការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែ (ជាយថាហេតុ) នឹងមិនធ្ងន់ធ្ងរដូចបន្ទុះគ្រាប់បែកបរមាណូនោះទេ ៕
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...