កាកសំណល់អវកាស (Space junk ឬ space debris) គឺជាបំណែកនៃគ្រឿងម៉ាស៊ីន ឬកំទេចកំទីម៉ាស៊ីនដែលមនុស្សបានទុកចោលក្នុងលំហ។ កាកសំណល់អវកាសអាចជាវត្ថុដ៏ធំដូចជាសាកសពផ្កាយរណបដែលឈប់ដំណើរការ ឬដែលត្រូវបានទុកចោលនៅក្នុងលំហរបន្ទាប់ពីបេសកកម្មត្រូវបានបញ្ចប់។ វាក៏អាចជាវត្ថុតូចៗដែលជាបំណែកនៃផ្កាយរណប រ៉ុកកែត ឬយានអវកាសដែលបែកចេញនៅពេលមានបន្ទុះនៃម៉ាស៊ីនទាំងនេះ។ គួរបញ្ជាក់ផងដែរថា រ៉ុក្កែតអាចបញ្ចេញនូវកំទេចកំទីជាច្រើននៅពេលវាចូលទៅដល់ក្នុងលំហរ។ 

ខណៈពេលបច្ចុប្បន្ននេះមានផ្កាយរណបដែលកំពុងដំណើរការប្រមាណ ២០០០ កំពុងចរលើគន្លងជុំវិញផែនដី ក៏មានសាកសពផ្កាយរណបចំនួន ៣០០០ ដែលកំពុងអណ្តែតគ្មានគោលដៅក្នុងលំហរដូចគ្នា។ បន្ថែមពីនេះ ក៏មានកំទេចកំទីដែលជាកាកសំណល់អវកាសប្រហែល ៣៤០០០ ទៀត ដែលមានទំហំធំជាង ១០ សង់ទីម៉ែត្រ និងបំណែកតូចៗជាងនេះរាប់លានកំពង់ចល័តដោយល្បឿនយ៉ាងលឿន។ 
ខាងក្រោមនេះជាស្ថិតិខ្លះៗនៃកាកសំណល់អវកាស៖
  • ផ្កាយរណបដែលកំពុងដំណើរការប្រមាណ ២ ០០០
  • ផ្កាយរណបដែលខូច ឬឈប់ដំណើរការប្រមាណ ៣ ០០០
  • កាកសំណល់អវកាសធំជាង ១០ ស.ម. ប្រមាណ ៣៤ ០០០ បំណែក
  • កាកសំណល់អវកាសធំជាង ១ ម.ម. ប្រមាណ ១២៨ ០០០ ០០០ បំណែក
គួរបញ្ជាក់ផងដែរថា កាកសំណល់អវកាស ១/១០ ០០០ អាចបង្ករជាហានិភ័យដ៏ធ្ងន់ធ្ងរ ហើយគេត្រូវប្រើឧបករណ៍ Debris avoidance maneuvers ជាចាំបាច់ ដើម្បីបញ្ចៀសការទង្គិចពីបំណែកនេះ៕