ក្រុមហ៊ុន Tesla បានបង្ហាញរ៉ូបូតថ្មីរបស់ខ្លួន ដែលមានរូបរាងជាមនុស្ស និងមានសមត្ថភាពដើរបានយ៉ាងរលូន និងមានសមត្ថភាពសម្គាល់វត្ថុ និងរើសចាប់កាន់វត្ថុទៀងផង។ កាលពីឆ្នាំទៅ អំឡុងពេលព្រឹត្តិការណ៍ AI Day របស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនបានធ្វើការបង្ហាញរ៉ូបូតប្រភេទនេះម្តងរួចហើយ តែនៅមានចំណុចខ្វះខាតច្រើន ព្រោះកាលនោះវាដើរមានភាពរអាក់រអួល និងមិនមានសមត្ថភាពអាចចាប់កាន់វត្ថុនោះឡើយ។ ផ្អែកតាមការបង្ហាញថ្មីនេះ ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពលើចំណុចសំខាន់ៗ រួមមាន ការបញ្ជារម៉ូទ័រ (Motor torque control) ការដើររុករកនិងសម្គាល់បរិស្ថានជុំវិញខ្លួន ការបង្រៀនឱ្យស្គាល់ពីចលនារបស់មនុស្ស (AI Training) និងការរៀបចំទុកដាក់វត្ថុដែលវាមើលឃើញនិងចាប់កាន់បាន។ នៅក្នុងការបង្ហាញថ្មីនេះ Tesla Bot មានសមត្ថភាពចាប់កាន់វត្ថុនិងប្តូរទីតាំងពីប្រអប់មួយ ទៅដាក់តម្រៀបនៅក្នុងប្រអប់មួយផ្សេងទៀត ដែលវាជាលទ្ធផលនៃការសាកល្បងធ្វើត្រាប់តាមមនុស្ស។ គេបានរំពឹងថា ក្រុមហ៊ុនយក្សមួយនេះ នឹងអាចចាប់ផ្តើមការផលិត Tesla Bot ទាំងនេះជាផ្លូវការ និងដាក់លក់នៅលើទីផ្សារនាពេលដ៏ខ្លីខាងមុខ។
ប្រភពអត្ថបទ៖ www.theverge.com
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...