Q1: តើធនធានធម្មជាតិ គឺជាអ្វី?
A1: ធនធានធម្មជាតិ គឺជាធនធានដែលយកចេញពីផែនដី ដែលត្រូវបានប្រើប្រាស់ដោយមនុស្ស ហើយកើតឡើងដោយឯងៗពីធម្មជាតិ។
Q2: តើធនធានធម្មជាតិមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
A2: ធនធានធម្មជាតិមានពីរប្រភេទគឺ ធនធានធម្មជាតិកើតឡើងវិញ និងធនធានធម្មជាតិមិនកើតឡើងវិញ។
Q3: តើធនធានធម្មជាតិកើតឡើងវិញ គឺជាអ្វី?
A3: ធនធានធម្មជាតិកើតឡើងវិញគឺ ធនធានដែលបានប្រើប្រាស់អស់ហើយកើតឡើងវិញ ដោយធម្មជាតិ ឬដោយសារសកម្មភាពរបស់មនុស្ស (ក្នុងរយះពេលខ្លី)។ ឧទាហរណ៍៖ ទឹក ដី សំណើម....។
Q4: តើធនធានធម្មជាតិមិនកើតឡើងវិញ គឺជាអ្វី?
A4: ធនធានធម្មជាតិមិនកើតឡើងវិញគឺ ធនធានដែលមានប្រយោជន៍ ស្ថិតក្នុងសំបកផែនដី ដែលមិនអាចជំនួសឡើងវិញបានដោយធម្មជាតិ នៅពេលប្រើប្រាស់ប៉ុន្តែវាអាចកើតឡើងបានក្នុងរយះពេលយូរ។ ឧទាហរណ៍៖ ប្រេងកាត ធ្យូងថ្ម ឧស្ម័នធម្មជាតិ មាសប្រាក់ ស្ពាន់ធ័រ ទឹកកប់ក្រោមដី.....។
Q5: តើយើងត្រូវធ្វើដូចម្តេច ដើម្បីជួយថែរក្សាធនធានធម្មជាតិរបស់យើង ឱ្យបានគង់វង្ស និងយូរអង្វែង?
- ប្រើប្រាស់ធនធានធម្មជាតិដោយសន្សំសំចៃ
- រិះរកធនធានផ្សេងៗមកជំនួសធនធានដែលរៀបនឹងបាត់បង់
- ត្រូវស្គាល់ពីតំលៃធនធានទាំងនោះ
- កាត់បន្ថយសំនល់ផ្សេងៗ និងធ្វើកំនៃច្នៃសំនល់មួយចំនួន
Q6: តើដីកើតឡើងដោយរបៀបណា?
- ការបំបែកធាតុនៃសិលាមេ ក្រោមអំពើនៃបំរែបំរួលពីសីតុណ្ហភាព និងប្រតិកម្មគីមី
- ការពុករលួយនៃរុក្ខជាតិ
- ជារូបធាតុ ដែលនាំមកពីទីកន្លែងដទៃ ដោយសារខ្យល់ ឬទន្លេ (ទឹកហូរ)
Q7: តើដី គឺជាអ្វី?
A7: ដី គឺជាស្រទាប់ស្តើងខាងលើបំផុតនៃសំបកផែនដីដែលមានកម្រាស់ 2 ឬ 3cm ឬអាចមានកម្រាស់រាប់សិបម៉ែត ដែលអាចឱ្យរុក្ខជាតិចាក់ឫសបាន។
Q8: តើការប្រើប្រាស់ដីបែបណា ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើដី?
- ការកាប់បំផ្លាញព្រៃឈើហួសហេតុ ធ្វើឱ្យដីគ្មានគំរប
- ទន្ទ្រានព្រៃយកដីសំរាប់ដាំដំនាំ
- ការធ្វើកសិកម្មពុំសមស្រប
- ការបោះចោលសំរាម និងកាកសំនល់ផ្សេងៗ គ្រប់ទីកន្លែង
- ការជីកទន្ទ្រានយករ៉ែពុំសមស្រប នៅប៉ៃលិន
Q9: តើការគ្រប់គ្រងដី បែបណា ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ដី?
- ការធ្វើឱ្យដីបាត់បង់សារធាតុចិញ្ចឹមដោយសារ៖
- ការកាប់បំផ្លាញព្រៃឈើ ដែលជាគំរបការពារដី
- អនុវត្តចំការព្រៃដុត
- ហាលដីចោលដោយគ្មានដាំដំនាំ
- អនុវត្តដំនាំដដែលៗលើដីតែមួយ
- អនុវត្តប្រព័ន្ធកសិកម្មពុំសមស្រប
- សំនឹកដី៖ ការច្រោះយកដី និងសារធាតុចិញ្ចឹមដោយទឹក ឬខ្យល់
- កំនថ្មបាយក្រៀម (Fe និង AI)៖ ជាដំណើរដីប្រែក្លាយទៅជារឹងដូចសិលា។ ដីនេះអាចកាត់ជាដុំបានសម្រាប់ប្រើប្រាស់ក្នុងសំណង់មានពណ៌ក្រហម ឬលឿងមានសមាសធាតុ Fe និង AI ដែលមិនងាយហូរច្រោះ
- កង្វក់ដី៖ បណ្តាលឱ្យមានការបំពុលដីដោយសារ៖
- ទឹកស្រោចស្រពដែលមានជាតិអំបិលរលាយទៅក្នុង
- បំរើបំរាស់ជីគីមី
- ទឹកលូសមួយ ចេញពីរោងចក្រ ឬកាកសំនល់ផ្សេងៗដែលផ្ទុកដោយសារធាតុគីមីក៏នាំឱ្យមានកង្វក់ដី
- ការចោលសំរាមនៅកន្លែងចោលសំរាម និងទីដទៃក៏បង្កឱ្យមានកង្វក់ដីដែរ
Q10: តើយើងមានវិធីអ្វីខ្លះ ដើម្បីថែរក្សាដីឱ្យបានល្អ?
- បន្លាស់ដំនាំ៖ គឺជាវិធីដាំដំនាំដោយផ្ទាល់ប្តូរដំនាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ
- ចំការល្បាក់ ឬដំនាំតាមជំរាល៖ គឺជាវិធីដំដំនាំលើដីចំណោត ឬជំរាលមួយ ឬការរានដីជាល្បាក់ៗ ឬជាថ្នាក់ៗតាមលំដាប់សំរាប់ដំដំនាំ
- កសិរុក្ខកម្ម៖ គឺជាវិធីដាំដំនាំច្រើនប្រភេទដុះជាមួយគ្នាបានដោយគ្មានការប្រជែងគ្នា នៅក្នុងកន្លែងតែមួយ
- ជី៖ ជីមានពីរប្រភេទគឺ ជីសរីរាង្គ (ជីធម្មជាតិ) មានជីលាមកសត្វ និងជីអសរីរាង្គ (ជីគីមី)
Q11: តើពំនូករ៉ែកើតឡើងដោយរបៀបណា?
- ការចុះត្រជាក់នៃសិលាម៉ាក់ម៉ា
- សំណល់នៃសត្វរុក្ខជាតិដែលកប់ក្នុងដីរាប់លានឆ្នាំ
- កើតឡើងពីទឹកក្តៅ ឬឧស្ម័ន បានរំលាយសិលាម៉ាក់ម៉ាតាមស្នាមប្រេះនៃសិលា ប្រើហូរនាំ មកជាមួយ
- ចលនាទឹកក្រោមដី ក៏ប្រមូលបានដែរ
- ទឹកលើផ្ទៃដីក៏អាចប្រមូលរ៉ែបានដែរ
Q12: ហេតុអ្វីបានជាគេចាត់ទុករ៉ែ ជាធនធានធម្មជាតិមិនកើតឡើងវិញ?
A12: គេចាត់ទុករ៉ែ ជាធនធានធម្មជាតិមិនកើតឡើងវិញ ពីព្រោះរ៉ែមានបរិមាណកំណត់ ហើយស្បែកកើតយឺតៗបំផុត ដោយប្រើពេលវេលារាប់លានឆ្នាំ ដើម្បីបង្កើតពំនូក ក្នុងសំបកផែនដីបច្ចុប្បន្ន។
Q13: តើរ៉ែ គឺជាអ្វី?
A13: រ៉ែ គឺជាសមាសធាតុគីមីធម្មជាតិដែលមាននៅក្នុងសំបកផែនដី ឬសិលា ហើយស័ក្តិសមសម្រាប់ធ្វើអាជីវកម្មបាន។
Q14: តើគេទាញយករ៉ែតាមវិធីណាខ្លះ?
A14: គេទាញយករ៉ែតាមវិធីបូមយក ឬជីកយក។
Q15: តើការជីកយករ៉ែមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ការជីកយកដោយចំហ៖ កំនប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ។ គេយកដីស្រទាប់លើចេញសិន ទើបជីកយករ៉ែ ជាក្រោយ។
- ការជីកយកដោយផ្ទាល់៖ ស្ថិតនៅលើផ្ទៃដីស្រទាប់លើ គេដឹកយកតែម្តង ដូចជាជីកយកថ្ម ភ្នំ។
- ការជីកយកផ្តេក៖ កំនប់រ៉ែលាតសន្ធឹងតាមខ្សែដេក គេជីកយកអណ្តូងរ៉ែដេក។
- ការជីកយករ៉ែបញ្ឈរ៖ ជីកអណ្តូងរ៉ែបញ្ឈរចូលជ្រៅក្នុងជម្រៅផែនដី។
Q16: តើយើងត្រូវប្រើមធ្យោបាយអ្វីខ្លះ ដើម្បីអភិរក្សធនធានរ៉ែ?
- ការប្រើប្រាស់ឡើងវិញ និងការបន្ថយការប្រើប្រាស់
- ការកំនែច្នៃជាថ្មី
- ការរកធនធានដទៃទៀតមកជំនួស និងការកំនៃច្នៃជាថ្មី
Q17: តើការធ្វើអាជីវកម្មរ៉ែ នាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមដូចម្តេចខ្លះ?
- ការបោះបង់ដីចោល ដោយសារសារធាតុគីមីបំផ្លាញដីមានជីវជាតិ
- ការស្រុតដី
- ការបំពុលទឹកលើផ្ទៃដី និងទឹកក្នុងដី ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ
- សូរស័ព្ទ រំខានដោយសំលេង ការដឹកជញ្ជូន និងការបំផ្ទុះ
- ការប្រើប្រាស់ថាមពលច្រើនក្នុងការជីកយករ៉ែ និងដឹកជញ្ជូន ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ជាភ្លៀងអាស៊ីត និងកំនើនកំដៅ
- ផលប៉ះពាល់លើជីវៈចម្រុះ
Q18: ហេតុអ្វីបានជាគេចាត់ទុកទឹកជានិយ័តករនៃសីតុណ្ហភាព?
A18: គេចាត់ទុកទឹកជានិយ័តករនៃសីតុណ្ហភាព ព្រោះទឹកក្នុងភាពរូបរាវមានចំណុះកំដៅខ្ពស់ វាអាចស្រូបយក ឬបញ្ចេញបរិមាណកំដៅបានច្រើន។ ឧទាហរណ៍៖ គេប្រើប្រាស់ទឹកជានិយ័តករសីតុណ្ហភាពនៅក្នុងម៉ាស៊ីនរថយន្ត។
Q19: តើទឹកមានលក្ខណៈពិសេសអ្វីខ្លះ ទាក់ទងនឹងបន្ទុកអគ្គិសនី និងសមត្ថភាពរំលាយ?
A19: ទឹកជាវត្តមានបន្ទុកអគ្គិសនី ហើយវាអាចភ្ជាប់វត្ថុដ៏ទៃទៀតបាន លុះត្រាតែវត្ថុនោះមានបន្ទុកអគ្គិសនីដែរ ហើយវាមិនអាចភ្ជាប់ជាមួយវត្ថុណាដែលគ្មានបន្ទុកអគ្គិសនីទេ។ ទឹកជាធាតុរំលាយ វាអាចរំលាយសារធាតុនានាបានដោយសារសារធាតុទាំងនោះមានបន្ទុកអគ្គិសនីដូចជា៖ ស្ករ អំបិល...។ ទឹកមិនអាចរំលាយសារធាតុនានាដែលគ្មានបន្ទុកអគ្គិសនីទេដូចជា៖ ខ្លាញ់ ប្រេង ឈើ ដែក...។
Q20: ហេតុអ្វីបានជាផ្ទាំងទឹកកកអាចអណ្តែតលើផ្ទៃទឹកសមុទ្រ?
A20: ផ្ទាំងទឹកកកអាចអណ្តែតលើផ្ទៃទឹកសមុទ្រ ព្រោះទឹកកកមានដង់ស៊ីតេតូចជាងផ្ទៃទឹកសមុទ្រ។
Q21: តើទន្លេមេគង្គមានប្រវែងប៉ុន្មាន? តើវាជាប់ចំណាត់ថ្នាក់លេខប៉ុន្មាន ក្នុងពិភពលោក?
A21: ទន្លេសមេគង្គមានប្រវែងប្រហែល 4200Km-4900Km ហើយជាទន្លេទី១២ ក្នុងពិភពលោក។ ចំណែកឯធារទឹកប្រចាំឆ្នាំមានចំនួនប្រហែល ៥០០ពាន់លាន ម៉ែត្រគូប ជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក។
Q22: តើធារទឹកទាំងអស់របស់ទន្លេមេគង្គ បានមកពីណាខ្លះ?
- ខ្ពង់រាបទីបេ ២៥%
- ភូមិភាគឥសាននៃប្រទេសថៃ និងឡាវ ៥០%
- ភូមិភាគឥសាននៃប្រទេសកម្ពុជា គឺទន្លេមេគង្គ ទន្លេស្រែពក ទន្លេសេកុង ១០ ទៅ ២០%
- ពីព្រែកនានានៃដៃទន្លេមេគង្គ ១០%
Q23: តើទឹកកប់ក្នុងដី គឺជាអ្វី?
A23: ទឹកកប់ក្នុងដី គឺជាទឹកដែលជ្រាបចូលទៅក្នុងផ្ទៃដីតាមរយៈការប្រេះបែកនៃដី និងតាមចន្លោះប្រហោងសិលាក្នុងសំបកផែនដី។
Q24: តើដង្ហើមទឹក មានប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ដង្ហើមទឹកចំហ ជាទឹកដែលជ្រាបពីផ្ទៃដី ហើយភ្ជាប់ជាមួយផ្ទៃដីផ្ទាល់
- ដង្ហើមទឹកបិទ ជាទឹកដែលជ្រាបចូលទៅក្នុងស្រទាប់សិលា ដោយស្រទាប់សិលានោះមិនជ្រាបទឹក មានសម្ពាធទឹកខ្លាំង
Q25: តើសារធាតុនៃការបំពុលទឹកមានអ្វីខ្លះ?
- មីក្រុបបង្ករោគ ដូចជាបាក់តេរី និងវីរុស ដែលបង្កឱ្យមានជំងឺផ្សេងៗដល់សារពាង្គកាយនានា
- អង្គធាតុសរីរាង្គ ដែលជាសំណល់បានមកពីការបំបែកធាតុជីវរបស់សត្វ និងរុក្ខជាតិ ព្រមទាំងលាមកសត្វផងដែរ
- អង្គធាតុអសរីរាង្គ ដែលជាសារធាតុគីមី ដែលមានជាតិពុលទៅលើភាវរស់មានជីវិត ដែលចេញពីរោងចក្រឧស្សាហកម្ម និងតាមលំនៅស្ថាន ដូចជា ជាតិអាស៊ីត អំបិល បារត
- សំណល់កម្ដៅ ដែលជាសំណល់ចេញពីរោងចក្រអគ្គិសនី និងរោងចក្រផលិតថាមពលនុយក្លេអ៊ែរ
Q26: តើការបំពុលទៅលើទឹកសាប កើតឡើងដោយរបៀបណា?
A26: ការបំពុលទៅលើទឹកសាប កើតឡើងដោយផ្ទាល់ និងដោយប្រយោល បណ្តាលមកពីសកម្មភាពមនុស្ស ដូចជា សកម្មភាពនៃរោងចក្រឧស្សាហកម្ម កសិកម្ម ការដឹកជញ្ជូន ការបញ្ចេញផ្សែងពុល សំណល់រាវរឹង សំណល់វិទ្យុសកម្ម ទឹកលូសំអុយ ថ្នាំសំលាប់សត្វល្អិត។
Q27: តើទឹកសាបទទួលរងការបំពុល បណ្តាលមកពីអ្វីខ្លះ?
A27: ទឹកសាបទទួលរងការបំពុល បណ្តាលមកពីសកម្មភាពមនុស្ស ដូចជា សំណល់ឧស្សាហកម្ម សំណល់គីមី ទឹកលូសំអុយ សារធាតុចិញ្ចឹមនៃដី (ដែលហូរពីកសិកម្ម) និងដីល្បាប់ (សំណឹកដី)។ ក្រោយមក សារធាតុបំពុលទាំងនេះ បានប្រមូលផ្តុំចូលទៅក្នុងទឹកទន្លេ ស្ទឹង បឹង ឬទឹកក្នុងដី។
Q28: ហេតុអ្វីបានជាសារធាតុបំពុលទឹក បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងសារពាង្គកាយនានា ដែលរស់នៅក្នុងទឹក?
A28: សារធាតុបំពុលទឹក បង្កគ្រោះថ្នាក់បំផុតដល់អ្នកប្រើប្រាស់ និងគ្រោះថ្នាក់ដល់សារពាង្គកាយនានា ដែលរស់នៅក្នុងទឹកផងដែរ ព្រោះការបំពុលទឹកកើតឡើងដោយសារធាតុពុលនានាហូរចូលទៅក្នុងទឹក ធ្វើឱ្យទឹកខូចគុណភាព។
Q29: តើប្រភពនៃការបំពុលទឹក ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ប្រភពចំណុច៖ ជាប្រភពដែលបញ្ចេញសំណល់ចូលទៅក្នុងបរិស្ថាន តាមរយៈបំពង់បង្ហូរលូ ឬប្រឡាយ ពីទីតាំងប្រភពតែមួយ ដូចជា បំពង់ផ្សែងរោងចក្រ កន្លែងបង្ហូរសំណល់រាវ។
- ប្រភពរាយប៉ាយ៖ ជាប្រភពដែលបង្កឱ្យមានការបំពុលដោយសារធាតុបំពុល ពីកន្លែងច្រើន ហើយហូរធ្លាក់ចូលទៅក្នុងទឹកលើផ្ទៃដី នៃតំបន់ដ៏ធំមួយ ដូចជា សំណល់ពីមន្ទីពេទ្យ សំណល់តាមផ្លូវថ្នល់ លំនៅស្ថាន សំណល់អាជីវកម្មរី សំណល់ទីក្រុង ការដ្ឋានសំណង់។
Q30: តើទឹកកប់ក្នុងដីទទួលរងការបំពុលដោយសារអ្វីខ្លះ?
- ប្រភពរាយប៉ាយ
- ជ្រាបពីលូទឹកសំអុយ ក្រោមដី និងបំពង់បង្ហូរប្រេង ឬឧស្ម័នក្រោមដី
- ជ្រាបពីអាងស្តុកប្រេងសាំង ម៉ាស៊ូត
- ជ្រាបពីកន្លែងចាក់កាកសំណល់ពុល និងសំណល់ផ្សេងៗ
- ជ្រាបចេញពីសំណល់សត្វ
- ជ្រាបពីអាងទទួលទឹក លូសំអុយតាមផ្ទះ
- ជ្រាបចេញពីជីគីមី និងថ្នាំសំលាប់សត្វល្អិត
- ជ្រាបពីការហូរកំពប់ប្រេង
Q31: តើត្រូវធ្វើដូចម្តេច ដើម្បីគ្រប់គ្រង និងថែរក្សាគុណភាពទឹកសាប ឱ្យបានល្អ?
- ស្វែងយល់ពីសារធាតុពុលនានា ដែលហូរចូលក្នុងទឹកលើផ្ទៃដី និងទឹកក្នុងដី
- មីក្រុបបង្ករោគ
- ត្រួតពិនិត្យ និងថែរក្សា បរិមាណអុកស៊ីសែនក្នុងទឹក
- កំទេចកំទីដី កើតឡើងពីសំណឹកដី តំបន់កសិកម្ម ការកាប់បំផ្លាញព្រៃឈើ ធ្វើអាជីវកម្ម ការលាងខ្សាច់ គ្រួស
- សំណល់រាវផ្សេងៗដែលហូរចូលទៅក្នុងទឹក
Q32: តើត្រូវធ្វើដូចម្តេច ដើម្បីថែរក្សាទឹកឱ្យបានល្អ?
- ចេះប្រើប្រាស់ឱ្យបានសមស្រប (ធានាគុណភាពទឹក)
- ចេះប្រើប្រាស់សន្សំសំចៃទឹក [cite: 60]
- ចេះប្រើប្រាស់ទឹកអណ្តូង ស្រះ ត្រពាំង ប្រកបដោយអនាម័យជានិច្ច [cite: 60]
- បើទឹកអណ្តូង ស្រះ ត្រពាំង ពុំទាន់មានអនាម័យត្រឹមត្រូវ យើងត្រូវធ្វើប្រព្រឹត្តិកម្ម សំអាតសិនមុននឹងយកទៅប្រើប្រាស់ [cite: 60]
Q33: តើជំនាក់កាលនៃការធ្វើប្រព្រឹត្តិកម្មទឹកស្អាត មុននឹងយកមកប្រើប្រាស់មានអ្វីខ្លះ?
A33: ជំហានដំបូងគឺត្រូវគ្រោះយកអង្គធាតុរឹងធំៗចេញដោយប្រើអាងតំរងមានខ្សាច់ធំៗ រួចស្តុកទុកដើម្បីឱ្យរងករ រួចប្រើអាងតំរងមានខ្សាច់ជូរ រួចបង់ក្លរចូលទៅក្នុងនោះ។
Q34: តើផូស៊ីលឥន្ធនៈ គឺជាអ្វី?
A34: ផូស៊ីលឥន្ធនៈ គឺជាធនធានថាមពលមិនកើតឡើងវិញ ដែលកើតឡើងពីសំណល់រុក្ខជាតិ និងសត្វកប់ក្នុងសំបកផែនដីរាប់លានឆ្នាំកន្លងមកហើយ ដូចជា ប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ។
Q35: តើធ្យូងថ្មមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ធ្យូងតូប [cite: 62]
- ធ្យូងលីញីត [cite: 62]
- ធ្យូងប៊ីទូម [cite: 62]
- ធ្យូងអង់ត្រាស៊ីត [cite: 62]
Q36: តើការប្រើប្រាស់ផូស៊ីលឥន្ធនៈមានឥទ្ធិពលដល់ការរស់នៅរបស់មនុស្សដូចម្តេចខ្លះ?
- គុណសម្បត្តិ៖ ជាប្រភពថាមពលយ៉ាងសំខាន់ក្នុងដំណើរការរោងចក្រឧស្សាហកម្ម គមនាគមន៍ សម្រាប់សេដ្ឋកិច្ច និងគេហដ្ឋាន [cite: 62]
- គុណវិបត្តិ៖ នាំមកនូវសារធាតុពុលគ្រប់បែបយ៉ាង ដូចជា កាបូនឌីអុកស៊ីត (CO₂) អាម៉ូញាក់ (NH) ស្ពាន់ធ័រ (S) អាសូតអុកស៊ីត (NO) ព្រមទាំងទឹកភ្លៀងអាស៊ីត ទាំងនេះសុទ្ធតែបំផ្លាញដល់សត្វ រុក្ខជាតិ និងមនុស្សផងដែរ
Q37: តើឥន្ធនៈសំយោគ គឺជាអ្វី?
A37: ឥន្ធនៈសំយោគ គឺជាមធ្យោបាយផ្សេងៗទៀត ដើម្បីផលិតឬទាញយកផូស៊ីលឥន្ធនៈមកប្រើប្រាស់។
Q38: តើគេអាចទាញយកប្រេងចេញពីជ័រខ្សាច់បានដោយរបៀបណា?
A38: គេអាចទាញយកប្រេងចេញពីជ័រខ្សាច់បាន ដោយសារការបញ្ចូលចំហាយ ដើម្បីរលាយប្រេង។
Q39: តើជ័រខ្សាច់ ប្រេងថ្មភាជន៍ និងធ្យូងថ្ម គឺជាអ្វី?
- ជ័រខ្សាច់៖ គឺជាការចាក់បង្គរនៃខ្សាច់ និងដីឥដ្ឋ លាយជាមួយទឹក និងជ័រ។
- ប្រេងថ្មភាជន៍៖ ជាកំទេចសិលា ដែលកើតឡើងដោយរូបធាតុសរីរាង្គ គេហៅថា "ប្រេងឆៅ"។
- ធ្យូងថ្ម៖ ដើម្បីបំលែងធ្យូងថ្មទៅជាឧស្ម័ន គេហៅថា "ឧស្ម័នកម្មធ្យូងថ្ម"។
Q40: តើរូបភាពបង្ហាញពីអ្វី?
A40: រូបភាពបង្ហាញពីការផលិតឧស្ម័នពីធ្យូងថ្ម។
Q41: តើដំណើរការឧស្ម័នកម្មធ្យូងថ្ម គឺជាអ្វី?
A41: នៅក្នុងដំណើរការឧស្ម័នកម្ម គឺគេដាក់បន្ថែមអ៊ីដ្រូសែន ហើយទាញយកស្ពាន់ធ័រចេញពីធ្យូងថ្ម។ ធ្យូងថ្ម ក៏អាចបំលែងទៅជាឧស្ម័ន ឬឥន្ធនៈរាវ ដោយបន្ថែមអ៊ីដ្រូសែន ដើម្បីបំបែកធ្យូងថ្ម ក្រោមសីតុណ្ហភាព និងសម្ពាធខ្លាំងក្លា។
Q42: តើថាមពលនុយក្លេអ៊ែរ គឺជាអ្វី?
A42: ថាមពលនុយក្លេអ៊ែរ គឺជាថាមពលដែលស្ថិតនៅក្នុងអាតូម។
Q43: តើការបំបែកនុយក្លេអ៊ែរ គឺជាអ្វី?
A43: ការបំបែកនុយក្លេអ៊ែរ គឺជាលំនាំដែលស្នូលអាតូម ត្រូវបានបំបែកជាខ្ទេចៗ។
Q44: តើឥន្ធនៈអ្វី ដែលបានប្រើប្រាស់នៅក្នុងរោងចក្រ អគ្គិសនីនុយក្លេអ៊ែរ?
A44: ឥន្ធនៈដែលបានប្រើប្រាស់នៅក្នុងរោងចក្រអគ្គិសនី នុយក្លេអ៊ែរ គឺអ៊ុយរ៉ាញ៉ូម ២៣៥ (U235)។
Q45: តើរ៉ែនៅកម្ពុជាមានប៉ុន្មានក្រុម? អ្វីខ្លះ?
- រ៉ែថាមពល និងឧស្សាហកម្ម
- រ៉ែលោហៈ (ត្បូងមានតម្លៃ)
- រ៉ែសំណង់
- ថ្មរចនា
Q46: តើគេអាចទាញយករ៉ែបានតាមវិធីណាខ្លះ?
A46: គេអាចទាញយករ៉ែបាន តាមវិធីបូមយក និងជីកយក។
Q47: តើវដ្តទឹក គឺជាអ្វី?
A47: វដ្តទឹក គឺជាចលនាវិលចុះឡើងនៃទឹក ដែលដំបូងកម្តៅព្រះអាទិត្យ បានហួតទឹកដែលមាននៅលើផ្ទៃដីឡើងទៅលើ រួចបានក្លាយទៅជាពពក ឬកំណកឧបរិយាកាស ដែលបង្កឱ្យមានការធ្លាក់ចុះមកវិញ ក្នុងរូបភាពជាទឹកភ្លៀង ព្រិល ដុំទឹកកក ព្រិលលាយទឹកកក ដែលធ្លាក់មកលើផែនដីវិញ ហើយដំណើរវិលវល់នេះ ប្រព្រឹត្តិឡើងឥតឈប់ឈរ។
Q48: តើការបំពុលទៅលើទឹកសាប បង្កផលប៉ះពាល់ដល់មនុស្សដូចម្តេចខ្លះ?
A48: ការបំពុលទៅលើទឹកសាប កើតឡើងដោយផ្ទាល់ និងដោយប្រយោល បណ្តាលមកពីសកម្មភាពរបស់មនុស្ស ដូចជា សកម្មភាពនៃរោងចក្រឧស្សាហកម្ម កសិកម្ម ការដឹកជញ្ជូន ការបញ្ចេញផ្សែងពុល សំណល់រាវរឹង សំណល់វិទ្យុសកម្ម ទឹកលូសំអុយ ថ្នាំសំលាប់សត្វល្អិត។ សកម្មភាពទាំងនោះ ធ្វើឱ្យទឹកកង្វក់ (ទឹកមិនស្អាត) បង្កឱ្យមានជំងឺជាច្រើនដល់ប្រជាជន ដូចជា រោគរាករូស គ្រុនពោះវៀន អាសន្នរោគ រលាកពោះវៀន ថ្លើម ជំងឺត្រអាក់ ជាដើម។
Q49: តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយសារធាតុបំពុលក្នុងអាកាស?
- ប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណ
- ប្រើប្រាស់កាតាលីក មានជាតិស្ពាន់ធ័រទាប
- បន្ថយការប្រើប្រាស់យានយន្តចាស់ៗហួសសម័យ
- ត្រូវប្រើកង់ ឬថ្មើរជើង
- ដាំដើមឈើដែលមានចរាចរណ៍សកម្ម
- សង់បំពង់ផ្សែងរោងចក្រ ដោយប្រើបច្ចេកទេសសកម្ម ប្រើឧបករណ៍បំប្លែងកាតាលីកម្ម
Q50: តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយសារធាតុពុលក្នុងបរិយាកាស?
A50: ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ទាំងអស់ ត្រូវតែគោរពសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឆ្នាំ ១៩៨៥ ជាពិសេសប្រទេសមហាអំណាចឧស្សាហកម្មធំៗ មានប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក ជប៉ុន។ កាត់បន្ថយស្ពាន់ធ័រឌីអុកស៊ីត (SO₂) អាសូតឌីអុកស៊ីត (NO₂) ៣០% រយៈពេល ១០ ឆ្នាំ។ កាត់បន្ថយសកម្មភាពមនុស្សនៅក្នុងរោងចក្រឧស្សាហកម្ម យានយន្ត រោងចក្រចម្រាញ់ប្រេង និងកត្តាឆេះព្រៃ។ ប្រទេសដែលមានរោងចក្រចម្រាញ់ប្រេង ត្រូវកាត់បន្ថយពី ៣០% ទៅ ៨០% នៅឆ្នាំ ១៩៩៦។
Q51: តើសារធាតុគីមីអ្វីខ្លះ ដែលបំផ្លាញឧស្ម័នអូសូន?
- សារធាតុគីមីក្លរួអរ៉ូកាបូន (CFC)
- អាតូមក្លរ ក្នុងមណ្ឌលអាកាសស្ងប់
- រ៉ូម៉ូណូអុកស៊ីត
- អាសូម៉ូណូអុកស៊ីត
Q52: តើសារធាតុគីមីក្លរួអរ៉ូកាបូន មានសារប្រយោជន៍អ្វីខ្លះ?
A52: សារធាតុគីមីក្លរួអរ៉ូកាបូន ប្រើប្រាស់ជាមេត្រជាក់ក្នុងទូទឹកកក ម៉ាស៊ីនត្រជាក់ ថ្នាំកម្ចាត់ក្លិនអាក្រក់ខ្លួនមនុស្ស និងសត្វល្អិតផងដែរ។
Q53: តើថាមរាលវារីអគ្គិសនី មានប្រភពមកពីអ្វីខ្លះ?
A53: ថាមរាលវារីអគ្គិសនី មានប្រភពមកពី ផូស៊ីលឥន្ធនៈ ប្រេងកាត ធ្យូងថ្ម ថាមពលវារីអគ្គិសនី (ថាមពលទឹក) ខ្យល់ ថាមពលនុយក្លេអ៊ែរ ថាមពលទឹកជោរ នាច (សមុទ្រ) កម្តៅក្នុងដី ចានទឹកក្តៅក្នុងដី។ ភាគច្រើននៃថាមពលអគ្គិសនី ប្រើប្រាស់សព្វថ្ងៃគឺប្រេង។ ប្រទេសដែលផលិតថាមពលអគ្គិសនីច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចិន និងជប៉ុន។
Q54: តើភ្លៀងអាស៊ីត កើតឡើងដោយរបៀបណា?
A54: ភ្លៀងអាស៊ីត កើតពីឧស្ម័នពុល ពីចំហេះផូស៊ីលឥន្ធនៈ ផ្សំលាយជាមួយចំហាយទឹក បង្កើតជាអាស៊ីតខ្សោយ ធ្លាក់មកលើផែនដី ហៅថា ភ្លៀងអាស៊ីត ឬភ្លៀងពណ៌លឿង។
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...