តាមរយៈរូបវិទ្យា ចរន្តអគ្គិសនីផ្លាស់ទីពីចំណុចមានប៉ូតង់ស្យែលខ្ពស់ទៅចំណុចមានប៉ូតង់ស្យែលទាប។ ដើម្បីងាយយល់ យើងអាចប្រៀបធៀបចរន្តអគ្គិសនីទៅនឹងចរន្តទឹក ដែលចរន្តទឹកជាទូទៅមានលំហូរមកពីទីខ្ពស់ (ប៉ូតង់ស្យែលខ្ពស់) ទៅកាន់ទីទាប (ប៉ូតង់ស្យែលទាប)។ បន្ថែមពីនេះទៅទៀត នៅទីរាបស្មើ (មានប៉ូតង់ស្យែលស្មើគ្នា) ចរន្តទឹកស្ថិតក្នុងស្ថានភាពលំនឹង ដែលជាអ្វីដែលយើងតែងសង្គេតឃើញក្នុងជីវភាពប្រចាំថ្ងៃ។ 

កក្តាពីរយ៉ាងដែលសត្វស្លាបអាចទុំលើខ្សែចម្លងអគ្គិសនីដោយពុំមានគ្រោះថ្នាក់៖

  • កត្តាទី១៖ ជើងទាំងពីររបស់សត្វស្លាបនៅជាប់ផ្ទាល់នឹងខ្សែចម្លង ដែលជាហេតុធ្វើឱ្យជើងរបស់វាទាំងសងខាងមានប៉ូតង់ស្យែលស្មើគ្នា ហេតុនេះហើយទើបពុំមានចរន្តឆ្លងកាត់ខ្លួនរបស់ពួកវា។
  • កក្តាទី២៖ ជើងទាំងសងខាងរបស់សត្វស្លាបមានរេស៊ីស្តង់អគ្គិសនីធំជាងរេស៊ីស្តង់របស់ខ្សែចម្លង ដោយហេតុថាជើងរបស់សត្វស្លាបទាំងនោះពុំមែនជាចំណូលចិត្តរបស់ចរន្តអគ្គិសនីសម្រាប់ឆ្លងកាត់នោះទេ​(កម្រិត​ចម្លង​អគ្គិសនី​ខ្សោយ​ខ្លាំង​)។
រក្សាសិទ្ធគ្រប់យ៉ាងដោយ SCI-TEJ