១.ដូចម្តេចដែលហៅថាដំណើររស្មីសំយោគ?

ដំណើររស្មីសំយោគគឺជាដំណើរនៃការផលិតអាហាររបស់រុក្ខជាតិបៃតង។

២.តើដង្ហើមរុក្ខជាតិគឺជាអ្វី? ចូរសរសេរសមីការដង្ហើមរុក្ខជាតិ។

ដង្ហើមរុក្ខជាតិគឺជាដំណើរដែលរុក្ខជាតិទទួលបានថាមពលពីការបំបែកន្លុយកូស។ សមីការដង្ហើម៖
C6H6O6 6CO6+6H2O+

៣.តើចលនាអឆន្ទៈគឺជាអ្វី? ចូររកឧទាហរណ៍ឱ្យបាន៣។

ចលនាអឆន្ទៈ គឺជាចលនាដែលកើតឡើងដោយអញាណ មិនស្ថិតនៅក្រោមការបញ្ជាពីខួរក្បាល។ ឧទហរណ៍ា: ការដកដង្ហើម ចង្វាក់បេះដូង និងការរំលាយអាហារ។

៤.តើកក្តាអ្វីខ្លះដែរជះឥទ្ធិពលលើដំណើររស្មីសំយោគ? ចូរបញ្ជាក់។

កត្តាផ្សេងៗដែលជះឥទ្ឋិពលទៅលើដំណើររស្មីសំយោគមានដូចជា៖

  • ពន្លឺ: ពន្លឺមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិក្នុងការផលិតអាហារតាមដំណើររស្មីសំយោគ ប៉ុន្តែរុក្ខជាតិមាន តម្រូវការពន្លឺមិនដូចគ្នាទេ។
  • ទឹកៈ ទឹកជារូបធាតុចាំបាច់ចំពោះរុក្ខជាតិក្នុងដំណើររស្មីសំយោគហើយដំណើររស្មីសំយោគអាចឈប់បាននៅពេលដែលទឹកមិនគ្រប់គ្រាន់ ឬទឹកច្រើនហួស។
  • ឧស្ម័នកាបូនិកៈ ជាវត្ថុធាតុដើមយ៉ាងសំខាន់សំរាប់រស្មីសំយោគ ហើយដំណើររស្មីសំយោគអាចប្រព្រឹត្តទៅបានល្អក្នុងលក្ខខ័ណ្ឌ CO2 0.03%។
  • សីតុណ្ហភាព: ដំណើររស្មីសំយោគប្រព្រឹត្តទៅបានល្អក្នុងសីតុណ្ហភាពពី 20°C-30°C។
  • កង្វះសារធាតុខនិជៈ កង្វះសារធាតុខនិជជះឥទ្ឋិពលទៅលើដំណើររស្មីសំយោគ និងលំនាំមេតាប៉ូលីសផ្សេងៗទៀតនៃរបស់រុក្ខជាតិ។
  • ៥.ដូចម្តេចដែលហៅថាចលនាឆន្ទៈ? ចូររកឧទាហរណ៍ឱ្យបាន៥។

    ចលនាឆន្ទៈ គឺជាចលនាដែលកើតឡើងដោយញាណ ស្ថិតនៅក្រោមការបញ្ជាពីខួរក្បាល។ ឧទាហរណ៍:ការអាន ការសរសេរ ការរាំ ការរត់ និងការនិយាយ។

    ៦.ហេតុអ្វីបានជាមុខរបួសឡើងក្តៅហើមហើយក្រហម?

    បានជាមុខរបួសយើងឡើងក្តៅហើម ហើយក្រហម ពីព្រោះកោសិកាដែលឆ្លងរោគបញ្ចេញសារធាតុគីមី (អ៊ីស្តាមីន) ដែលធ្វើឲ្យសរសៃឈាមនៅកន្លែងមានរបួសរីកធំ។ ឈាមនិងគោលិកាសជាច្រើនជ្រៀតចេញតាមភ្នាសសរសៃប្ដូរទៅកាន់មុខរបួសនោះ ដែលធ្វើមុខរបួសមានពណ៌ក្រហមនិងហើម។

    ៧.តើមេរោគអេដស៍វាយប្រហារប្រព័ន្ធស៊ាំយ៉ាងដូចម្តេច?

    វីរុសហ៊ីវ(HIV) វាយប្រហារប្រព័ន្ឋស៊ាំដូចតទៅៈ បន្ទាប់ពីចូលទៅក្នុងសារពាង្គកាយ វីរុសហ៊ីវទៅបំផ្លាញឡាំផូស៊ីត T កាលណាឡាំផូស៊ីត T ត្រូវបានបំផ្លាញ ពេលនោះធ្វើឲ្យប្រព័ន្ឋការពារចុះខ្សោយ ព្រោះឡាំផូស៊ីត T មាននាទីសំខាន់សំរាប់ភ្ញោចឡាំផូស៊ីត B (ប្លាស្មូស៊ីត) ឱ្យផលិតអង់ទីករដើម្បីប្រឆាំងនឹងភ្នាក់ងារបង្ករោគ។

    ៨.តើភ្លៀងអាស៊ីតកើតឡើងដោយសារអ្វី? ភ្លៀងអាស៊ីតផ្ដល់ផលប៉ះពាល់ដូចម្តេចខ្លះ?

    ភ្លៀងអាស៊ីត កើតឡើងដោយសារការរលាយនៃសារធាតុពុលក្នុងបរិយាកាសជាមួយទឹកភ្លៀងបង្កើតបានជាភ្លៀង អាស៊ីត ។ ភ្លៀងអាស៊ីតផ្តល់ផលប៉ះពាល់ដូចជា៖

  • បំផ្លាញសំណង់អាគារផ្សេងៗជាពិសេសប្រាសាទបុរាណ
  • ធ្វើឲ្យដីបាត់បង់ជីជាតិ
  • បំផ្លាញជីវៈចម្រុះក្នុងទឹក(បំពុលទឹក)
  • ប៉ះពាល់សុខភាពស្បែក
  • បង្អាក់ការភ្ជាប់អាសូតក្នុងដី។
  • ៩.តើណឺរ៉ូនគឺជាអ្វី? ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

    ណឺរ៉ូនគឺជាកោសិកាប្រសាទដែលដឹកនាំព័ត៌មាន(អាំងភ្លុចប្រសាទ) ទៅពាសពេញប្រព័ន្ធប្រសាទ។ ណឺរ៉ូនមាន៣ប្រភេទគឺ៖

  • ឈឺរ៉ូនវិញ្ញាណនាំ
  • ណឺរ៉ូនចលករ
  • ឈឺរ៉ូនភ្ជាប់ ឬអរន្តរណឺរ៉ូន
  • ១០.រកលក្ខណៈខុសគ្នារវាងដំណើររស្មីសំយោគ និងដង្ហើមរុក្ខជាតិ។

    លក្ខណៈខុសគ្នារវាងដំណើររស្មីសំយោគ និងដង្ហើមរុក្ខជាតិ៖

    ក. រស្មីសំយោគ

    ខ.ដង្ហើម

    -       ស្រូបយកថាមពល

    -       ប្រព្រឹត្តទៅពេលថ្ងៃ (ពន្លឺ)

    -       ប្រព្រឹត្តក្នុងក្លរ៉ូប្លាស

    -       ត្រូវការ CO2 និង H2O

    -          ផលិតផល C6H12O6 និង O2

    -       បញ្ចេញថាមពល

    -       ប្រព្រឹត្តទៅគ្រប់ពេល

    -       ប្រព្រឹត្តទៅក្នុងមីតូកុងឌី

    -       ត្រូវការ C6H12O6 និង O2

    -       ផលិតផល CO2 និង H2O