១១.តើស្លឹករុក្ខជាតិផ្គុំឡើងដោយជាលិកាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ស្លឹករុក្ខជាតិផ្គុំឡើងដោយជាលិកា៣ប្រភេទគឺ៖
១២.តើប្រព័ន្ធប្រសាទមាននាទីដូចម្តេច? ប្រព័ន្ធប្រសាទកើតឡើងដោយសារសរីរាង្គអ្វីខ្លះ?
ប្រព័ន្ឋប្រសាទមាននាទីត្រួតពិនិត្យនិងសម្របសម្រួលរាល់សកម្មភាពផ្សេងៗនៃសារពាង្គកាយឲ្យបំពេញនាទីព្រមៗគ្នា។ ប្រព័ន្ធប្រសាទកើតឡើងដោយសារ៖ ខួរក្បាល ខួរឆ្អឹងខ្នង និងសរសៃប្រសាទ។
១៣.តើខួរធំគឺជាអ្វី? ខួរធំមាននាទីដូចម្តេច?
ខួរធំគឺជាផ្នែកធំជាងគេនៃខួរក្បាលចែកចេញជាចំហៀងគឺអឌ្ឍគោលឆ្វេង និងអឌ្ឍគោលខួរស្ដាំ។ ខួរធំមាននាទីត្រួតពិនិត្យនិងបញ្ហាសកម្មភាពនៃសារពាង្គកាយដែលកើតឡើងដោយឆន្ទៈ(ដោយញា)។ ឧទាហរណ៍៖ ការអាន ការគិតពិចារណា ការរាំ...
១៤.ដូចម្តេចដែលហៅថាការបំពុលបរិស្ថាន? តើការបំពុលបរិស្ថានមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ការបំពុលបរិស្ថានគឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថានដោយកាកសំណល់ផ្សេងៗទុកដាក់មិនបានត្រឹមត្រូវ។ ការបំពុលមានបីប្រភេទសំខាន់ៗមានដូចជាៈ ការបំពុលខ្យល់ ការបំពុលទឹក និងការបំពុលដី។
១៥.តើរេផ្លិចដែលមានលក្ខណៈលឿននិងស្វ័យប្រវត្តិមានអំណោយផលដូចម្តេចចំពោះសារពាង្គកាយ?
រេផ្លិចដែលមានលក្ខណៈលឿននិងស្វ័យប្រវិត្ត មានអំណោយផលចំពោះសារពាង្គកាយក្នុងការធ្វើឲ្យសារពាង្គកាយជៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យណាមួយ។
១៦.តើតំណបណ្ដុំមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ? ចូរពន្យល់។
តំណបណ្ដុំមាន ៤ ដំណាក់កាលសំខាន់ៗ គឺ៖
១៧.តើកង្វក់ខ្យល់គឺជាអ្វី? កង្វក់ខ្យល់នាំឱ្យមានបាតុភូតប៉ុន្មានយ៉ាងកើតឡើង? អ្វីខ្លះ?
កង្វក់ខ្យល់គឺជាបន្ថែមសារធាតុកង្វក់ចូលក្នុងបរិយាកាស។កង្វក់ខ្យល់នាំឱ្យមានបាតុភូតបីផ្សេងទៀតកើតឡើង គឺភ្លៀងអាស៊ីត ការបំផ្លាញស្រទាប់អូសូន និងបម្រែបម្រួលអាកាសធាតុ។
១៨.ចូរនិយាយពីវដ្តជីវិតរបស់ប្លាស្មូដ្យូម(ជំងឺគ្រុនចាញ់)នៅក្នុងសារពាង្គកាយរបស់មនុស្ស។
ពន្យល់ពីវដ្ដជីវិតរបស់ប្លាស្មូដ្យូម(ជំងឺគ្រុនចាញ់)នៅក្នុងសារពាង្គកាយមនុស្ស៖
១៩.តើភ្នាក់ងារបង្ករោគគឺជាអ្វី? ចូររកឧទាហរណ៍។
ភ្នាក់ងារបង្ករោគគឺជាភាវៈល្អិតតូចៗ ដែលបង្កជំងឺដល់ភាវរស់។ ឧទាហរណ៍: វីរុស បាក់តេរី ប្រូទីស ផ្សិត។
២០.ដូចម្តេចហៅថាកង្វក់ទឹក? កង្វក់ទឹកបណ្តាលមកពីមូលហេតុអ្វីខ្លះ?
កង្វក់ទឹកគឺជាការបន្ថែមសារធាតុកង្វក់ចូលក្នុងប្រភពទឹក។ កង្វក់ទឹកបណ្តាលមកពីកត្តាជាច្រើនដូចជា៖
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...